ថៃ៖ កីឡាករកម្ពុជា ម៉ឺន ដា នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់របស់ស្ថាប័ន MX Muay Xtreme ដោយត្រូវជួបតតាំងជាមួយដៃគូចាស់ កីឡាករម្ចាស់ផ្ទះថៃ តារាអេក។

កីឡាករ ម៉ឺន ដា (ខៀវ) និងកីឡាករថៃ តារាអេក (ក្រហម)
តាមពិតទៅ ម៉ឺន ដា និង តារាអេក ធ្លាប់ប៉ះគ្នាម្ដងរួចមកហើយកាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងការប្រកួតវគ្គជម្រុះដណ្ដើមខ្សែក្រវាត់របស់ស្ថាប័ន MX ក្នុងប្រភេទទម្ងន់ ៦២គីឡូក្រាម។ នៅចាំបានថាកាលប្រកួតមួយនោះស្វិតស្វាញខ្លាំងមែនទែន ដោយចប់ការប្រកួត៣ទឹកមិនអាចរកអ្នកឈ្នះ និងអ្នកចាញ់ឃើញ គណៈកម្មការចៅក្រមក៏បានសម្រេចបន្ថែម១ទឹកទៀត ប៉ុន្តែជាលទ្ធផល ម៉ឺន ដា បានចាញ់ តារាអេក ដោយពិន្ទុ។

កីឡាករថៃ តារាអេក ឈ្នះ ម៉ឹន ដា ក្នុងការប្រកួតកាលពីខែវិច្ឆិកា
យ៉ាងណាមិញ បន្ទាប់ពីយកឈ្នះ ម៉ឺន ដា ឡើងទៅវគ្គបន្ទាប់ តារាអេក មិនអាចឈានដល់ការដណ្ដើមខ្សែក្រវាត់បាននោះទេ ដោយបានត្រឹមធ្លាក់ក្រោយប្រកួតចាញ់ពិន្ទុកីឡាករអូស្រ្តាលី Tyson៕

Credit: Khmerlaod