បិសាចក្រហម Manchester United បានចុះហត្ថលេខាខ្ចីជើងអតីតខ្សែប្រយុទ្ធ Watford កីឡាករ Odion Ighalo ពីក្លិបនៅលីកកំពូលចិនគឺ Shanghai Shenhua ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល២០១៩-២០២០នេះ។

យ៉ាងណាកិច្ចព្រមព្រៀងក្នុង​ការនាំយក​កីឡាករអន្តរជាតិ​នីហ្សេរីយ៉ាវ័យ ៣០ ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford នៅមិនមានជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៏ទេ។

Ighalo ដែលកំពុងស្ថិតនៅក្នុងប្រទេសចិននៅ​ឡើយប៉ុន្តែត្រូវបានគេរំពឹងថានឹងហោះហើរទៅកាន់ចក្រភពអង់គ្លេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខរកបាន ៣៩ គ្រាប់ក្នុង ៩៩ ប្រកួតសម្រាប់ Watford ចន្លោះឆ្នាំ ២០១៤ និង ២០១៧ ។

Ighalo បានផ្លាស់ទៅលេងនៅលីកកំពូលចិន Chinese Super League ក្នុងឆ្នាំ ២០១៧ ដំបូងជាមួយ Changchun Yatai បន្ទាប់មក២ រដូវកាលបន្ទាប់គាត់បានផ្លាស់ទៅShanghai Shenhua និងរកបាន ១០ គ្រាប់ក្នុង ១៩ ប្រកួតចុងក្រោយ៕

ប្រភព:BBC