ប្រធានសហព័ន្ធនៃសមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA លោក Aleksander Ceferin បានមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ UEFA តែ ២នាទីប៉ុណ្ណោះ កាលពីថ្ងៃច័ន្ទកន្លងទៅ។
សារព័ត៌មាន The Sun បានឲ្យដឹងថា ប្រធាន UEFA បានសំណូមពរឲ្យស្ថាប័នបាល់ទាត់អឺរ៉ុប មានការស្ងប់អារម្មណ៍ ទាក់ទងនឹងជំងឺខូវិដ ១៩។
យ៉ាងណាមិញ កិច្ចប្រជុំនេះប្រព្រឹត្តិទៅអស់រយៈពេល ២ម៉ោង ដោយសម្រេចថា សម្រូតប្រកួតជម្រុះ Play-Off Euro 2020 ឲ្យចប់នៅសប្ដាហ៍ចុងក្រោយនៃខែមីនានេះ ហើយប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃ UEFA Champions League និង UEFA Europa League នឹងប្រព្រឹត្តិទៅនៅសប្ដាហ៍ក្រោយ។
លើសពីនេះទៅទៀត អ្នកនាំពាក្យ UEFA បានបង្ហាញពីគោលជំហរមួយ ដោយធ្វើតាមការបញ្ជារបស់អាជ្ញាធរមូលដ្ឋានទាំងអស់ ពាក់ព័ន្ធនឹងរឿងរៀបចំការប្រកួត៕