ប្រភពពីគេហទំព័រ Sport English បានចុះផ្សាយថា ក្លឹបអ្នកមានបុណ្យ Barcelona បានសម្រេចចិត្តលក់ខ្សែការពារកណ្តាល Samuel Umtiti នៅរដូវក្តៅខាងមុខនេះ។

ក្រុមកាំភ្លើងធំ Arsenal បានត្រៀមខ្លួនប្រជែងជាមួយក្លឹប Man. Utd សម្រាប់ឪកាសចុះហត្ថលេខានាំយកខ្សែការពារអន្តរជាតិបារាំង ដើមកំណើតកាមេរ៉ូនវ័យ ២៧ ឆ្នាំរូបនេះ មកកាន់ទឹកដី Emirate Stadium ដើម្បីចាប់ដៃគូជាមួយកីឡាករវ័យក្មេង William Saliba។

Umtiti សមាជិកជ័យលាភី World Cup ២០១៨ ទោះបីជាបានបង្ហាញទម្រង់លេង មិនបានទៀងទាត់អោយ ម្ចាស់ជើងឯក La Liga នៅរដូវកាលនេះដោយសារតែរបួសក៏ប៉ុន្តែតម្លៃខ្លួនរបស់គេនៅតែខ្ពស់សម្រាប់ក្រុមនៃក្របខ័ណ្ឌ Premier League ដែលចង់បានរូបគេ ។

ដូច្នេះចំណាប់អារម្មណ៍ពីបណ្តាក្លឹបធំៗនៅអង់គ្លេសមិនមែនជារឿងថ្មីទេសម្រាប់Umtitiស្របពេលនេះ Barcelona កំពុងរង់ចាំការដាក់សំណើរពីក្លឹបទាំងនោះដោយយកចិត្តទុកដាក់។

ប្រភព៖ Sport