ប្រភពពីគេហទំព័រ Sport-English ក្លឹបអ្នកមានបុណ្យ Barcelona និងហង្សក្រហម Liverpool បានចូលរួមប្រជែងគ្នាត្រៀមដាក់សំណើរចុះហត្ថលេខានាំយកខ្សែបម្រើ Eduardo Camavinga ពីក្លឹប Rennesនៅលីគកំពូលបារាំង Ligue១។
កីឡាករវ័យ ១៧ ឆ្នាំដើមកំណើតអង់ហ្គូឡាតែចូលសញ្ជាតិបារាំងរូបនេះក៏បានបង្ហាញទម្រ់ងលេងទាក់ទាញរចាប់អារម្មណ៍ក្លឹប កាំភ្លើងធំ Arsenal និងបិសាចក្រហម Man. Utd ផងដែរ បន្ទាប់ពីរូបគេបានចូលលេងក្នុងជម្រើស១១នាក់ដំបូងទៀងទាត់សម្រាប់ក្លឹប Renne នៅរដូវកាល(២០១៩-២០២០)នេះ។
ទោះយ៉ាងណាក្រុមការពារតំណែងជើងឯក Barcelona បាននាំមុខគេក្នុងការត្រៀមចុះហត្ថលេខាខ្សែ បម្រើវ័យក្មេងរូបនេះ ខណៈក្លឹបមានឆន្ទៈក្នុងការចំណាយទឹកប្រាក់រហូតដល់ទៅរហូតដល់ទៅ ៥០ លានយូរ៉ូដើម្បីបញ្ចុះបញ្ចូលក្លឹប Renne។