ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Rodrygo Goes បានជាប់ឈ្មោះជា កីឡាករបាល់ទាត់វ័យក្មេងឆ្នើមបំផុតនៅលើពិភពលោកដោយនាំមុខ កីឡាករ Ansu Fati របស់ក្រុម Barcelona។

ប្រភពពីគេហទំព័រ Goal បានបញ្ចេញនូវបញ្ជីឈ្មោះទេពកោសល្យ កីឡាករវ័យក្មេងឆ្នើមជំនាន់ក្រោយទាំង ៥០នាក់ របស់ពិភពលោក ដែលបានកើតបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០០១ ហើយពួកគេត្រូវ បានបោះឆ្នោតដោយអ្នកសារព័ត៌មានមកពី ៣៩ប្រទេសជុំវិញពិភពលោក។

កីឡាករវ័យក្មេងនៅ La liga ទាំងនោះគឺមាន Rodrygo ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលវ័យ១៩ឆ្នាំរូបនេះ ឈរនៅលេខរៀងទី១ មានពិន្ទុខ្ពស់ជាងគេ បន្ទាប់មកមានកីឡាករ Ansu និង Reinier របស់ក្រុម (Real Madrid) មិនរាប់បញ្ចូល ស្ថិតនៅលេខបួន; Takefusa Kubo កីឡាករអន្តរជាតិជប៉ុនរបស់ក្លឹប Real Madrid លេងក្នុងលក្ខណ្ឌខ្ចីជើងនៅក្លឹប Mallorca, នៅទីប្រាំបួន; និង Eric García របស់ក្រុមមេឃខៀវ (Manchester City) នៅលេខរៀងទី១៣៕

ប្រភព៖ Sport