Kyle Walker កំពុងតែប្រឈមមុខនឹងការដាក់ពិន័យពីក្លិប Manchester City ក្រោយពីបានប្រព្រឹត្តល្មើសនឹងច្បាប់បិទប្រទេសដោយសារតែវិបត្តិវីរុសកូរ៉ូណា តាមរយៈការរៀបចំកម្មវិធីជប់លៀងស៊ិច បើទោះបីរូបគេបានណែនាំឲ្យមនុស្សជាច្រើនរក្សាស្នាក់នៅតែក្នុងផ្ទះក៏ដោយ។

ខ្សែការពារអន្តរជាតិអង់គ្លេសវ័យ២៩ឆ្នាំរូបនេះ បានធ្វើការសុំអភ័យទោស ក្រោយពីកាសែត The Sun បានចេញផ្សាយថា រូបគេបានឃើញនារី២នាក់ ទៅកាន់ផ្ទះល្វែងរបស់គេកាលពីថ្ងៃអង្គារ។ កាលពីថ្ងៃពុធ Walker បានបង្ហោះនៅលើបណ្តាញសង្គម ដើម្បីជំរុញឲ្យសាធារណៈជនធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ទៅលើគម្លាតក្នុងសង្គម។ ចក្រភពអង់គ្លេស បានចេញផ្សាយថា មានអ្នកស្លាប់ចំនួន៦២១នាក់បន្ថែមទៀត ពីជំងឺកូវីដ-១៩ នៅត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យអ្នកស្លាប់សរុបកើនដល់៤៩៣៤នាក់។

Walker បានឲ្យដឹងក្នុងសេចក្តៅថ្លែងការណ៍មួយថា៖ «ខ្ញុំចង់ធ្វើការសុំអភ័យទៅកាន់ក្រុមគ្រួសាររបស់ខ្ញុំ មិត្តភក្តិ ក្លិបកីឡាបាល់ទាត់ អ្នកគាំទ្រ និងសាធារណៈជនទាំងអស់សម្រាប់ការធ្វើឲ្យអាម៉ាសមុខ។ មានវីរបុរសជាច្រើនកំពុងតែធ្វើឲ្យមានភាពផ្សេងៗដ៏សំខាន់ក្នុងសង្គមនៅពេលនេះ ហើយខ្ញុះចង់ជួយគាំទ្រ និងបង្ហាញពីការលះបង់របស់ពួកគេ និងការងារសង្គ្រោះអាយុវជីវិតក្នុងរយៈពេល១សប្តាហ៍មកនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia