អ្នកចាំទី Loris Karius កំពុងត្រៀមខ្លួនវិលត្រឡប់ពីក្រុម Besiktas នៅលីកកំពូលតួគីទៅកាន់ក្របខណ្ឌ Premier League របស់អង់គ្លេសវិញក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានរវាងគ្នានិងគ្នារឿង ប្រាក់ពលកម្មនឿយហត់ជាមួយក្លឹប។
គួររំលឹកថានៅឆ្នាំ ២០១៨ ក្រុមហង្សក្រហម Liverpool បានអនុញ្ញាតឱ្យ Karius អ្នកចាំទីអន្តរជាតិអាឡឺម៉ង់រូបនេះ ផ្ទេរទៅកាន់ក្លឹប Besiktas ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ២ឆ្នាំ និងនៅក្នុងកិច្ចព្រមព្រៀងអាចនាំផ្ទេរទៅលេងជាអចិន្រ្តៃយ៍ផងដែរ។
ទោះយ៉ាងណា Karius បានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងបានយ៉ាងទៀតទាត់ ក៏ប៉ុន្តែយោងប្រភពពីគេហទំព័រ The Guardian បានអោយដឹងថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះបានប្តឹងទៅសហព័ន្ធបាល់ទាត់ពិភពលោក FIFA ពីភាពយឺតយ៉ាវរបស់ក្លឹបដែល មិនបើកប្រាក់ខែអោយរូបគេអំឡុងពេលជំងឺកូវីតកំពុងរាតត្បាតស្ទើរទូទាំងទ្វីបអឺរ៉ុប។
យ៉ាងណាមិញប្រភពពត៌មានចុងក្រោយបានអោយដឹងថា Besiktas បានយល់ព្រមបង់ប្រាក់ Karius ចំនួន ៤០០,០០០ផោនក្នុងគោលបំណងបញ្ចប់រឿងនិង លុបចោលកិច្ចសន្យាបណ្តោះអាសន្នរបស់គាត់ជាមួយក្លឹបចាប់ពីពេលនេះតទៅ។
ប្រភព៖ Sportmole