ខ្សែបម្រើ Philippe Coutinho បានធ្វើការវះកាត់បញ្ហារបួសនៅកជើងខាងស្តាំកាលពីថ្ងៃសុក្រជាមួយក្តីសង្ឃឹមថាកាយសម្បទារបស់ខ្លួននិងវិលមករកភាពប្រក្រតីវិញក្នុងរយៈពេលប្រមាណ២សប្តាហ៍ទៀតយោងតាមការប្រកាសអោយដឹងរបស់ក្លឹបការពារតំណែងជើងឯក Bundesliga។
អតីតកីឡាករហង្សក្រហម Liverpool សញ្ជាតិប្រេស៊ីលវ័យ ២៧ ឆ្នាំរូបនេះបច្ចុប្បន្នលេងក្នុងលក្ខណ្ឌខ្ចីជើង នៅក្រុមBarcelona ពេញមួយរដូវកាល២០១៩-២០២០ និងបានត្រៀមខ្លួនសម្រាប់ចូលលេងសម្រាប់យុទ្ធនាការប្រកួត Bundesliga ដែលនៅសល់ បន្ទាប់ពីត្រូវបានព្យួរចាប់តាំងពីពាក់កណ្តាលខែមីនា២០២០ដោយសារការឆ្លងរីករាលដាលនៃមេរោគកូវីត-១៩នៅស្ទើរទូទាំងទ្វីបអឺរ៉ុប។
ទោះយ៉ាងណាCoutinho មិនបានបង្ហាញទម្រង់លេងគួរចាប់អារម្មណ៏ដូចកាលលេងនៅ Liverpool ហើយ Bayern Munich ក៏មិនមានបំណងផ្ទេរយករូបគេពី Barcelona ជាអចិន្រ្តៃយ៏មករួមក្រុម ប៉ុន្តែមានក្លឹបមួយចំនួននៅក្របខណ្ឌ Premier League ចង់ចុះហត្ថលេខានាំយករូបគេមកអង់គ្លេសវិញដែរមានដូចជាChelsea ជាដើម៕
ប្រភព:Daily Mail Sport