ខ្សែប្រយុទ្ធ Joao Felix របស់ Atletico Madrid នឹងរៀនសូត្របានច្រើនពីគ្រូបង្វឹកលោក Diego Simeone ហើយអភិវឌ្ឍខ្លួនដូចជារៀមច្បងខ្សែបម្រើ Bernardo Silva របស់ក្រុម Man.City យោងតាមអតីតខ្សែប្រយុទ្ធ ក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Nuno Gomes បានលើកឡើង ។

Joao Felix កីឡាករដែលមជ្ឈដ្ឋានបាល់ទាត់ចាត់ទុកជា Cristiano Ronaldo ទី២ បានចូលរួមជាមួយ Atletico ពីក្លឹបជើងឯកព័រទុយហ្គាល់គឺ Benfica ក្នុងតម្លៃ ១២០ លានផោន កាលពីឆ្នាំមុន ប៉ុន្តែរូបគេបានតស៊ូ និងព្យាយាមលេងដើម្បីសម្របខ្លួនក្នុងរដូវកាលដំបូងនៅក្របខណ្ឌ La Liga ។

កីឡាករវ័យ ២០ ឆ្នាំសញ្ជាតិព័រទុយហ្គាល់រូបនេះរកបាន ៦ គ្រាប់និងចែកបាល់(Assist) ៣ ដងក្នុង ២៨ ប្រកួត ឲ្យ Atletico Marid ប៉ុន្តែអ្វីដែលជាឧបសគ្គសំខាន់នោះគឺរូបគេបានញាំញីដោយសាររបួសសម្រាប់រដូវកាល ២០១៩-២០២០នេះ៕

អត្ថបទ៖ Polin
ប្រភព៖ goal
