ក្នុង​ទ្វីប​អឺរ៉ុប​មាន​តែ ២ក្លឹប​ទេ ដែល​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល ៨ឆ្នាំ​ជាប់​ៗ​គ្នា​។ ក្លឹប​ទាំង​ពីរ​នោះ​គឺ​ក្លឹប​អ៊ីតាលី Juventus និង​ក្លឹប Bayern Munich មក​ពី​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga។

Juventus បាន​បំបែក​កំណត់ត្រា​ក្លាយ​ជា​ក្លឹប​ទី ១ នៃ​លីគ​កំពូលៗ​អឺរ៉ុប​ ដែល​លើក​ពាន​លីគ​ច្រើន​ឆ្នាំ​ជាប់​គ្នា​ (ចំនួន ៨ឆ្នាំ) កាល​ពី​ឆ្នាំ​មុន។ ក្លឹប​អ៊ីតាលី​នេះ​ចាប់​ឡើង​ជើង​ឈ្នះ​ជាប់ៗ​គ្នា​រហូត​តាំង​ពី​រដូវ​កាល​ ២០១១/១២។

ចំណែក​ Bayern Munich ឯណេះ​វិញ បាន​តាម​ស្មើ​កំណត់ត្រា​របស់​ Juventus ក្នុង​ពេល​ថ្មីៗ​នេះ។ ក្លឹប​អាល្លឺម៉ង់​នេះ បាន​ចាប់​ឈ្នះ​ជាប់ៗ​គ្នា​តាំង​ពី​រដូវ​កាល​ឆ្នាំ២០១២/១៣​មក៕

Sabay