David Luiz បានចេញមុខទទួលខុសត្រូវសម្រាប់បរាជ័យរបស់ក្រុមArsenal ជាមួយម្ចាស់ផ្ទះ Manchester City ៣-០ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២៩នេះ។ ក៏ប៉ុន្តែកីឡាករខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ នៅតែបង្ហាញពីក្តីសង្ឃឹមថានឹងមានឪកាសជាប់ជម្រើសដំបូង ចូលលេងអោយក្លិបបានជាថ្មីម្តងម្តងទៀត។

Luis បានសាងកំហុស២ដង គឺទី១មិនអាចរារាំង Sterling រកគ្រាប់បាល់បើកឆាក និង ទី២ ទាញអាវខ្សែបម្រើRiyad Mahrez ធ្វើអោយអាជ្ញា កណ្តាលផ្តលបាល់ពិន័យ១១ម៉ែត្រខណៈKevin De Bruyne ជាអ្នកកាត់សេចក្តីបានសម្រេច។
អតីតខ្សែការពារ PSG និង Benfica រូបនេះកិច្ចសន្យារបស់ខ្លួននិងត្រូវអស់សុពលភាពនៅដំណាច់ខែមិថុនានេះ បាននិយាយថា:បរាជ័យរបស់ក្រុមកើតនៅសប្តាហ៏កើតនេះចេញពី កំហុសរបស់ខ្ញុំ។ ក្រុមនៅតែ ធ្វើបានល្អទោះសល់អ្នកលេងតែ ១០ នាក់។ គ្រូបង្វឹកនិង កីឡាករពួកគេគឺល្អបំផុតតែការពិត វាជាកំហុសរបស់ខ្ញុំតែម្នាក់គត់។ខ្ញុំចង់នៅទីនេះ។ គ្រូបង្វឹកដឹងហើយគាត់ចង់អោយខ្ញុំនៅ។Luiz បានចូលរួមជាមួយកាំភ្លើងធំ Arsenal កាលពីរដូវក្តៅមុនដោយផ្លាស់ពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ ៨ លានផោន។
