លោក Zinedine Zidane គ្រូបង្គោលក្លឹប Real Madrid បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែការពារ Sergio Ramos ច្បាស់ជាអាចចូលនិវត្តន៍នៅក្លឹបរបស់លោកនេះហើយ។
លោក Zidane បាននិយាយថា៖” Ramos គេជាកីឡាកររបស់ក្លឹបយើង ដែលបានមកលេងនៅទីនេះយូរហើយ អញ្ចឹងគេច្បាស់អាចចូលនិវត្តន៍នៅហ្នឹងហើយ។”
គ្រូបង្គោលរូបនេះបានបន្តថា៖” យ៉ាងម៉េចក៏ដោយ នេះគ្រាន់តែជាអ្វីដែលខ្ញុំគិតខ្លួនឯងទេ តែម៉េចក៏ដោយខ្ញុំនឹងឈរលើការយល់ឃើញមួយនេះ។”
គួរបញ្ជាក់ផងដែរថា Ramos បានលេងឲ្យក្លឹប Real Madrid តាំងពីឆ្នាំ២០០៥មក ដោយចូលរួមលេងបាន ៦៤៤ប្រកួត និងរកគ្រាប់បាល់បាន ៩៤គ្រាប់៕
Sabay
