ប្រធានក្រុម Derby Country កីឡាករ Andre Wisdom ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃអាទិត្យបន្ទាប់ពីរងអំពើចោរកម្មដោយត្រូវ បានជនមិន ស្គាល់អត្តសញ្ញាណ ចាក់ដើម្បីប្លន់ខណៈពេលធ្វើដំណើរទៅលេងសាច់ញាតិរបស់ខ្លួន។ ប្រភពពីគេហ ទំព័រThe Sun បានចុះផ្សាយថាៈខ្សែការពារស្តាំវ័យ ២៧ ឆ្នាំសញ្ជាតិអង់គ្លេសបច្ចុប្បន្នកំពុងលេង អោយក្លឹប Derby Country រូបនេះត្រូវបានគេចាក់នៅពេលដែលរូបលោក ចេញពីឡានរបស់គាត់នៅទីក្រុង Toxtethតំបន់ Merseyside ។
អតីតខ្សែការពារក្រុមហង្សក្រហម Liverpool រូបនេះបានធ្វើការ ថ្លែងអំណរគុណដល់ក្តីបារម្មណ៏និងចង់ដឹងពីសុខទុក្ខរបស់ខ្លួនពីសំណាក់អ្នកគាំទ្រ ស្របពេលស្ថានភាពរបួសនៅពេលនេះបានធូរស្បើយច្រើន ។ រីឯ Derby Country ដែលជាអាណាព្យាបាលក៏បានបញ្ជាក់ថា Andre Wisdom គឺជាជនរងគ្រោះនៃការឆ្មក់និងធ្វើសកម្មភាព ប្លន់នេះពិតប្រាកដមែន។
Wisdom បានផ្ទេរពី Liverpool មកកាន់ក្លឹប Derby Country ជាអចិន្រ្តៃយ៏ ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីលេងខ្ចីជើងជាមួយក្លឹប West Brom, Norwich និង Red BullSalzburg និងជាមួយ Derby Country ពីរដូវកាល។ Wisdom ក៏ធ្លាប់ជាប់ជម្រើសជាតិ អង់គ្លេសវ័យ ក្រោម១៦ ឆ្នាំនិង ២១ ឆ្នាំផងដែរ។
ប្រភព: Metro