ក្រុម Zenit St Petersburg បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌរុស្ស៊ី Premier League ២រដូវកាលជាប់ៗគ្នា ក្រោយពីបានយកឈ្នះលើក្រុម Kuban Krasnodar ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃអាទិត្យ។

បច្ចុប្បន្នរបស់លោក Sergey Semak នាំមុខ១៣ពិន្ទុដាច់នៅលើកំពូលតារាង លើក្រុមឈរលេខ២ Lokomotiv Moscow ខណៈដែលសល់ការប្រកួតត្រឹមតែ៤លើកទៀតប៉ុណ្ណោះ។

ការឈ្នះពានក្របខ័ណ្ឌកំពូលរបស់រុស្ស៊ីជាលើកទី៧របស់ក្រុម Zenit បានកើតឡើង ក្រោយពីការទទួលជ័យជម្នះកាលពីរដូវកាលមុន ខណៈដែលពួកគេក៏បានផ្តួលក្រុម Kuban Krasnodar ដូចគ្នានេះ ផងដែរ ដើម្បីលើកពាន។ ខ្សែប្រយុទ្ធ Artem Dzyuba ដែលរកបានគ្រាប់បាល់ច្រើនជាងគេ តាមរយៈការរកបាន១៧គ្រាប់ និងកីឡាករ Sardar Azmoun ដែលរកបាន១៥គ្រាប់ សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នានៅលើទឹកដីក្រុម Krasnodar បើទោះបីកីឡាករ Daniil Utkin រកបាន២គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះក៏ដោយ។

Zenit អាចនឹងបន្ថែមពានមួយផ្សេងទៀត ខណៈដែលពួកគេក៏ត្រូវប៉ះជាមួយនឹងក្រុម Spartak Moscow ក្នុងពាន Russian Cup នាថ្ងៃទី១៨ ខែកក្កដា ផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia
