កីឡាករ Danny Welbeck បានរកគ្រាប់បាល់ជ័យជំនះដោយការទាត់បាល់បកចេក (Bycicle Kick) យ៉ាងល្អ​អស្ចារ្យជួយអោយក្រុមម្ចាស់ផ្ទះ Watford វាយបកតាមពីក្រោយដើម្បីផ្តួលក្រុមភ្ញៀវ Norwich ក្នុងលទ្ធផល​២​ទល់​និ​ង​១ក្នុងការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៣៤កាលពីយប់ថ្ងៃអង្គារ​ម្សិលមិញនេះ។ លទ្ធផល​ជ័យ​ជំនះនេះបានជួយអោយពួកគេបង្កើនគម្លាត៤ ពិន្ទុងើបចេញពីតំបន់កាត់ចោល ។

Watford 2 Norwich 1: Watch Danny Welbeck score sensational ...

រីឯក្រុមបាតតារាង Norwic បច្ចុប្បន្នមានគម្លាត ១០ ពិន្ទុពីក្រុម Watford និងត្រូវការ៦ពិន្ទុដើម្បីងើបចេញ​ពីតំបន់​កាត់​ចេញ​តែ​ក្រុម​និងត្រូវកាត់ចេញដោយស្វ័យប្រវត្តិប្រសិនបើពួកគេចាញ់ក្រុម West Ham នៅថ្ងៃសៅរ៍ចុង​សប្តាហ៏​នេះ។

Watford 2-1 Norwich City: Welbeck stunner boosts hosts' survival hopes

Welbeck អតីតខ្សែប្រយុទ្ធ Man.United និង Arsenal ធ្លាប់លេងអោយក្រុមជម្រើសជាតិអង់គ្លេស ៤០ ដង បានបង្ហាញខ្លួន ៥ ប្រកួតនៅលីគកំពូលអង់គ្លេស អោយWatford ក្រោយ ផ្ទេរដោយគ្មានឥតគិតថ្លៃកាលពីខែ​សីហាឆ្នាំមុន តែបញ្ហារបួសសរសៃពួរកាលពីខែតុលាធ្វើអោយរូបគេអវត្តមានអស់រយៈពេលជាង៣ខែមុនពេល​ការ​ឆ្លង​រាត​ត្បាតនៃមេរោគកូវីត-១៩។