ប្រទេសអង់គ្លេស៖ លោក Mikel Arteta ជៀជាក់ថាខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang និងអាចឆក់យកឪកាសដើម្បីក្លាយជាវីរបុរសរបស់ក្លឹបដូចជាលោក Ian Wright និង Thierry Henry ប្រសិនរូបគេបន្តស្នាក់នៅជាមួយក្លឹបកាំភ្លើងធំ Arsenal ជាច្រើនឆ្នាំទៀត ខណៈដែលរូបគេទទួលបានការចាប់អារម្មណ៏ចង់បានពីក្លឹបធំៗនៅអឺរ៉ុបជាច្រើន។
អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះកំពុងតែប្រើប្រាស់ចិត្តសាស្រ្តបញ្ចុះបញ្ចូលខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះអោយបន្តកិច្ចសន្យាថ្មីនៅជាមួយក្លឹបបន្តទៀត បន្ទាប់ពី Aubameyang បានស៊ុតបញ្ចូលទីទាំងពីរគ្រាប់ដូចដែលរូបគេធ្វើបាន ក្នុងការប្រកួត ពាក់កណ្តាលផ្តាច់ព្រ័ត្រដោយផ្តួលក្រុម Manchester City ខណៈ Arsenal ផ្តួល តោខៀវ Chelsea កាលពីថ្ងៃសៅរ៍ក្នុងលទ្ធផល២ទល់និង១ដើម្បីលើកពាននេះជាលើកទី១៤ក្នុងប្រវត្តិសាស្រ្ត។
អតីតខ្សែប្រយុទ្ធក្រុម Borussia Dortmund រូបនេះបច្ចុប្បន្នធ្វើបាន ៧០ គ្រាប់គ្រប់ក្របខណ្ឌប្រកួតទាំងអស់ ក្រោយចូលរួមជាមួយArsenalនៅខែមករាឆ្នាំ ២០១៨ ៕
ប្រភពព័ត៍មាន៖ Goal.com