ប្រទេសអង់គ្លេស៖ ក្រោយរួមរស់ជាមួយគ្នា៣ឆ្នាំ ក្រុមមាន់ខ្នាយមាសTottenham Hotspur បានបញ្ជាក់ជាផ្លូវការណ៏ថាពួកគេចង់បានតម្លៃខ្លួនប្រមាណ ២៣ លានផោន សម្រាប់កីឡាករ Serge Aurierកីឡាករវ័យ ២៧ ឆ្នាំ ក្រោយពីមានការចាប់អារម្មណ៍ពីក្លឹប AC Milanនៅក្របខណ្ឌលីកកំពូល SerieA របស់អ៊ីតាលី យោងគេហទំព័រ Daily Mail បានចុះផ្សាយ។
ខ្សែការពារស្តាំសញ្ជាតិកូឌីវ័ររូបនេះបានផ្ទេរពីក្លឹប PSG មកកាន់កីឡាដ្ឋានLondonStadiumដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ក្នុងឆ្នាំ ២០១៧ និងបានបង្ហាញខ្លួនចំនួន ៨៣ លើកអោយTottenham នៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់ការប្រកួតទាំងអស់ស្របពេលរដូវកាល២០១៩-២០២០ ចូលលេងបាន៤២ប្រកួត ។
Aurierបច្ចុប្បន្នមានកិច្ចសន្យា ២ ឆ្នាំទៀតប៉ុណ្ណោះលើកិច្ចព្រមព្រៀងជាមួយក្រុមលោក Jose Mourinhoខណៈអនាគតរបស់ខ្លួន នៅរដូវកាលថ្មីកំពុងជួបនិងភាពស្រពេចស្រពិល បើទោះបីជាបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូង ដោយរកបានពីរគ្រាប់និងAssist ៨ លើកនៅរដូវកាលចាស់ក្តី ។
ទោះបីជាសម្តែងការចង់បានប៉ុន្តែ AC Milan កំពុងព្យាយាមចរចារនិងផ្តល់ជូនតម្លៃទាបជាង ១២ លានផោនប៉ុណ្ណោះ ក៏ប៉ុន្តែប្រធានក្លឹប Spurs លោក Daniel Levy មិនបានព្រមព្រៀងលើតម្លៃទាបជាង១៣លានផោននោះទេ បន្ទាប់ពីក្លឹបក៏រងផលប៉ះពាល់ផ្នែកហិរញ្ញវត្តុលើបញ្ហាមេរោគកូវីត-១៩នាពេលកន្លងមក ៕
ប្រភពព័ត៍មាន៖ Sportsmole