បរទេស៖ ខ្សែការពារ Samuel Umtiti ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីត-១៩ ស្របពេលកីឡាករសញ្ជាតិបារាំងវ័យ ២៦ ឆ្នាំរូបនេះបានអវត្តមានបង្ហាញខ្លួនចូលលេងអោយក្លឹបតាំងពីខែកក្កដាមកម្ល៉េះ។ សមាជិកជ័យលាភី World Cup ២០១៨រូបនេះ បានជាពីរបួសជង្គង់ ក៏ប៉ុន្តែក្រោយទទួលបានលទ្ធផលដូច្នេះ រូបគេត្រូវសម្រាក និងមិន​បាន​ចូលរួមការប្រកួតពេល Barcelona បរាជ័យចាញ់ Bayern Munich ធ្ងន់ករនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល​ដល់ទៅ៨ទល់និង២កាលពី ថ្ងៃសុក្រនោះទេ។
Samuel Umtiti Tests Positive for COVID-19
Umtiti ត្រូវបានធ្វើតេស្តរកឃើញកាលពីថ្ងៃព្រហស្បតិ៍ស្របពេល អាការៈ និង សុខភាពរបស់គេនៅល្អតែ កំពុង ត្រូវបានដាក់អៅយនៅដាច់ដោយឡែកនៅផ្ទះ ។គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃពុធ កីឡាករមិត្តរួមក្រុមគឺខ្សែ​ការពារ Barcelona កីឡាករ Jean-ClairTodibo ក៏ត្រូវបានពិនិត្យឃើញថាមានផ្ទុកមេរោគរលាកផ្លូវ​ដង្ហើម​  Covid-១៩ នេះផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC