បរទេស៖ លោក Louis van Gaal បានបង្ហើបប្រាប់ឱ្យដឹងថាគាត់ចង់ធ្លាប់មានចេតនាចង់​ចុះហត្ថលេខាខ្សែ​ប្រយុទ្ធ​ Neymar និង  Robert Lewandowski ព្រមទាំង Sadio Mane ជាកីឡាករ​អាទិភាព​ក្នុង​ចំណោម​កីឡាករដទៃទៀតដែលមិនបានរៀបរាប់ឈ្មោះ អំឡុងពេលរូបលោកនៅដឹកនាំក្រុមបិសាច​ក្រហម Man. United  កំលុងឆ្នាំ២០១៤-២០១៦។

How Sportsmail imagines a Van Gaal line up could have been if any of his targets had joined

អ្នកចាត់ការទូទៅសញ្ជាតិហូឡង់បានផ្លាស់មកដឹកនាំជំនួសលោក David Moyes កាលពីឆ្នាំ ២០១៤ និងបានដឹកនាំក្លឹបជើងឯកអង់គ្លេស២០ឆ្នាំចំនួន២រដូវកាល មុនពេលចាកចេញពីទឹកដី OldTrafford​។​ បើ​ទោះបីជាជួយក្លឹបលើកពានFA Cup នៅរដូវកាលទី២ ២០១៥-២០១៦ ក៏អតីតគ្រូ​បង្វឹកBayern Munich រូបនេះ ត្រូវ ក្លឹបបញ្ចប់តំណែង និង នាំយកគ្រូបង្វឹកសញ្ជាតិព័រទុយ​ហ្គាល់លោក Jose Mourinho មកដឹនាំវិញ។ គ្រូបង្វឹកវ័យ៦៤ឆ្នាំបានប្រាប់គេហទំព័រ Four Four Two ថាៈពេលនោះខ្ញុំចង់បាន Lewandowskiប៉ុន្តែជារឿង ពិបាកខ្ញុំបានព្យាយាមទិញ Gonzalo Higuain ជំនួសវិញ តែនៅមិនអាច។

ខ្ញុំក៏បានពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលក្លឹបអំពី Neymar ហើយខ្ញុំចង់បានខ្សែបម្រើស្លាបដែលចេះ ប្រើប្រាស់ល្បឿនបានលឿន ដែលក្នុងនោះ Sadio Mane និង Riyad Mahrez គឺ Thomas Muller ព្រមទាំង N’Golo Kante ក៏ជាគោលដៅផងដែរ។អតីតគ្រូបង្វឹកដែលដឹកនាំហូឡង់​បញ្ចប់ចំណាត់​ថ្នាក់​លេខលេខ២ ពានរង្វាន់ World Cup ២០១០ បន្តថាៈខ្ញុំក៏ចង់បាន James Milner ទោះបីរូបគេ​មានវ័យ​ជ្រេ តែអាចលេងបានមុខងារ ច្រើននិង​មាន​ជំនាញជាអ្នកដឹកនាំ។ សម្រាប់ខ្សែការពារវិញគឺ Sergio Ramos និង Mats Hummels ៕

 

ប្រភពព័ត៍មាន៖ Goal