បរទេស៖ លោក Andre Pirlo បានបញ្ជាក់ថាខ្សែប្រយុទ្ធកាន់ឆ្នាំ Gonzalo Higuain នឹងចាកចេញពីក្លឹប Juventus នៅរដូវក្តៅនេះហើយ ព្រោះតែរូបលោកមិនមានផែនការប្រើប្រាស់រូបគេនៅទឹកដី Allianz Stadium សម្រាប់ រដូវកាលថ្មីដែលគ្រោងនិងចាប់ផ្តើមនៅពេលឆាប់ៗ ខាងមុខនេះទេ។

ទោះបីជាក្រុមបានការពារតំណែងជើងឯកលីកកំពូលអ៊ីតាលីបានសម្រេច យ៉ាងណាក្តី ក៏ ប៉ុន្តែបន្ទាប់ពីខកចិត្តធ្លាក់ចេញពីការប្រកួតវគ្គ ៨ក្រុមចុងក្រោយក្របខណ្ឌ Champions League ក្រោមថ្វីជើង Lyon ក្លឹបក៏បានសម្រេចបញ្ចប់តំណែងលោក Maurizio Sarri ហើយតែងតាំងវីរបុរស និង ជាអតីត ខ្សែបម្រើ Andrea Pirlo ជាគ្រូបង្វឹកថ្មីដើម្បីកសាង និង ពង្រឹងទម្រង់លេងរបស់ក្រុមអោយប្រសើរឡើងវិញ។

ដូច្នេះហើយទើបមុនពេលរដូវកាលថ្មីចាប់ផ្តើមនៅពេលនេះម្ចាស់ជើងឯកក្របខណ្ឌ Serie A បានឈានដល់ការសម្រេចចែកផ្លូវគ្នាខ្សែប្រយុទ្ធដែលមានបៀរវត្សខ្ពស់ប្រចាំក្លឹប សញ្ជាតិអាហ្សង់ទីន បន្ទាប់ពី Juventus ក៏ធ្លាប់ បានអនុញ្ញាតិអោយ Higuain ទៅក្លឹប AC Milan និង Chelsea ខ្ចីជើង២ររដូវកាលចុងក្រោយមុនពេលវិលត្រលប់ មកវិញនៅរដូវកាលមុន៕
ប្រភពព័ត៍មាន៖ Lucrumbet
