បរទេស៖ លោក Jose Mourinho បានបង្ហើបពីដំបូន្មានតែមួយគត់ដែលកំពូលគ្រូបង្វឹកក្រុមបិសាចក្រហមលោក Sir Alex Ferguson ធ្លាប់ប្រាប់កំលុងពេលនៅដឹកនាំ Man United គឺនាំយកខ្សែបម្រើ Dele Alliមករួមក្រុមជារឿងល្អបំផុត។គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានចូលមកដឹកនាំក្រុមបិសាចក្រហមកាលនៅឆ្នាំ ២០១៦ និងបានឈ្នះពាន ចំនួន ៣ ផ្សេងគ្នាមុនពេលចាកចេញពីទឹកដី Old Trafford នៅខែធ្នូឆ្នាំ ២០១៨ ។
ផ្ទុយទៅវិញលោក Mourinho បានទិញកីឡាករ ១១រូបកំលុងពេលដឹកនាំ Man Utd រយៈពេល ២ឆ្នាំកន្លះ រួមមាន Pogba, Sanchez និង Lukaku ព្រមទាំងកីឡាករផ្សេងៗមួយចំនួនទៀតដូចជា Perreira, Dalot,Lindelog, Bailly, Mkhitaryan, និង Fred ជាដើមទៅវិញ។
ទោះបីជាយ៉ាងនេះក្តីក្រោយចូលមកដឹកនាំ Tottenham ជំនួសលោក Mauricio Pochettino លោក Mourinho មានឪកាសបានរួមការងារ ជាមួយ កីឡាករវ័យ ២៤ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះហើយ Alli ក៏នៅតែទទួល បានទំនុកចិត្តពីរូបលោកដោយផ្តល់តួនាទីលេងនៅខ្សែបំរើប្រយុទ្ធផងដែរ។ ស្របពេលបញ្ចប់រដូវកាល ក្របខណ្ឌ Premier League រូបគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៨ គ្រាប់និង Assist ៤គ្រាប់ ក្រោយបង្ហាញខ្លួនបាន ២៥ ប្រកួតជួយអោយ Tottenham ឈរនៅលេខរៀងទី៦៕
ប្រភពព័ត៍មាន៖ Goal