បរទេស៖ ក្លឹបសេះបង្កង់ Juventus បានត្រៀមលក្ខណៈរួចរាល់ក្នុងការអនុញ្ញាតិអោយខ្សែការពារឆ្វេង Douglas Costa ចាកចេញពីក្លឹប ក្រោយពីក្រុមបិសាចក្រហម Man United មានចំណាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយរូបគេ។

Douglas Costa: Juventus winger hits out at agent's claims he was in talks  over a move away from Serie A champions, with Manchester United linked |  Goal.com

ប្រភពពីគេហទំព័រអ៊ីតាលី ​Calciomercato បានចុះផ្សាយថាៈ កីឡាករអន្តរជាតិប្រេស៊ីលវ័យ២៩ឆ្នាំរូបនេះ គឺជា​កីឡាករឆ្នើម ជើងចាស់ ដែលនិងត្រូវក្លឹបម្ចាស់ជើងឯកអ៊ីតាលី លក់ចេញពីទឹកដី Allianz Stadiumក្រោយពី​កី​ឡាករ Dejan Kulusevski បានវិលត្រឡប់ពីការខ្ចីជើងជាមួយក្លឹប Parmaវិញក្រោយបញ្ចប់រដូវកាល២០១៩-២០២០​រួចមក ។

Dejan Kulusevski ○ Welcome to Juventus ○ 2019/20 ⚪️⚫️ - YouTube

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ Man Utd បានផ្តោតការចាប់អារម្មណ៏ទៅលើអតីតកីឡាករក្រុម Bayern Munich ដែលអាចលេងបានទាំងបម្រើ-ការពារ និងប្រយុទ្ធស្លាបរូបនេះក៏ប៉ុន្តែក្រុមរបស់គ្រូបង្វឹកលោក Solskjaer នៅមិនទាន់បានផ្តល់ជាសំណើរដេញថ្លៃជាផ្លូវការណ៏ណាមួយនៅឡើយនោះទេ៕

 

ប្រភពព័ត៍មាន៖​ Goal