បរទេស៖ ខ្សែបម្រើ Ivan Rakitic នឹងចាកចេញពីក្លឹប Barcelona ដើម្បីវិលត្រឡប់ទៅកាន់ទឹកដី Sevillaវិញ​នៅសប្តាហ៍នេះបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយអតីតក្លឹបរបស់ខ្លួនរួចមក។

Ivan Rakitic having medical at Sevilla - report - Barca Blaugranes

កីឡាករអន្តរជាតិក្រូអាតរូបនេះនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសទី ៣ ដែលនឹងជួយឲ្យ រូបគេរកចំណូលបាន ៣ លានយូរ៉ូ​ក្នុងមួយរដូវកាលដែលជាការកាត់បន្ថយប្រាក់ខែ​យ៉ាងច្រើនពោលគឺ​ខុស​​ពីរដូវកាលចាស់ដែលរូបគេធ្លាប់រកបាន ៨ លានយូរ៉ុ នៅឆ្នាំចុងក្រោយរបស់គាត់នាទឹកដី Camp Nou របស់ក្រុមយក្សកាតាឡាន់។

Ivan Rakitic news: Barcelona midfielder a step away from Sevilla return

Rakitic ធ្លាប់បានចំណាយពេល ៣ ឆ្នាំជាមួយ Sevilla និងបង្ហាញខ្លួនបាន ១៤៩ ដងគ្រប់ក្របខណ្ឌ  ប្រកួតទាំងអស់និងធ្លាប់ជួយក្លឹបឈ្នះពាន Europa League រដូវកាល ២០១៣-២០១៤ មុនពេលផ្ទេរ ទៅចូលរួមជាមួយ Barcelona នៅឆ្នាំ ២០១៤ ។

 

ប្រភពព័ត៍មាន៖ Goal