បរទេស៖ លោក Diego Forlan ត្រូវបានក្លឹប Penarol ដែលជាក្លឹបមានមូលដ្ឋាននៅស្រុកកំណើតរបស់លោក នាទីក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយបានបញ្ចប់តំណែងរបស់ខ្លួនជាផ្លូវការណ៏ ក្រោយពីរូបលោក បានដឹកនាំក្លឹបចំនួន១១ប្រកួតកន្លងមក ហើយទទួលលទ្ធផលមិនបានល្អនោះទេ។ Forlan ត្រូវបាន​តែង​តាំងចូលមកដឹកនាំក្លឹបនៅខែធ្នូ ២០១៩ កន្លងទៅខណៈ ការដឹកនាំរបស់បុរសវ័យ ៤១ឆ្នាំរូបនេះ​ទើប​តែជួយក្លឹបឈ្នះបួនប្រកួតក្នុងចំណោមការប្រកួតសរុបទាំង១១លើកដែលគាត់ដឹក នាំ​។

Diego Forlan: Penarol sack head coach and former Man Utd forward after 11  games - BBC Sport

ទោះយ៉ាងណា លោក Forlan ធ្លាប់មានស្នាដៃបាន​ជួយក្លឹប Penarol ក្នុងនាមកីឡាករអោយ ឈ្នះពាន​លីគកំពូលអ៊ុយរូហ្គាយកាលពីរដូវកាល ២០១៥-២០១៦កន្លងមកផងដែរ ។អតីតខ្សែប្រយុទ្ធ Man Utd​ រូប​នេះ​ធ្លាប់បានជួយក្លឹបបិសាចក្រហមឈ្នះពាន Premier League និង FA Cup ក្រោយ​បង្ហាញខ្លួនៅទឹកដី Old Trafford បាន២ឆ្នាំកន្លះ និងរកបានគ្រាប់បាល់ស៊ុត បញ្ចូលទីបានតែ ១៧ គ្រាប់​យ៉ាងណាក្តី ។

Diego Forlan announces retirement

​អតីតខ្សែប្រយុទ្ធ At Madrid រូបនេះ បានសរសេរនៅលើបណ្តាញ សង្គម Twitter ថា៖ “សូមអរគុណ​សម្រាប់​ឱកាសដែលអ្នកបានផ្តល់ឱ្យខ្ញុំ ។  ចំពោះកីឡាករទំាងអស់សូមអរគុណយ៉ាងខ្លាំងសម្រាប់​​ការ​អត់​ធ្មត់ គោរពនិងលះបង់ព្រមទាំងបទពិសោធន៏ដែលអ្នករាល់គ្នាផ្តល់អោយ ។ជាចុងក្រោយ​សូម​ថ្លែង​អំណរគុណដល់អ្នកគាំទ្រចំពោះការស្រលាញ់របស់ពួកគេ។ខ្ញុំមិនមានការតវ៉ាអ្វីឡើយនេះគឺជា​បាល់ទា​ត់​​។វាពិតជាឃោឃៅណាស់៕”

 

ប្រភពព័ត៍មាន៖ BBC