បរទេស៖ ក្លិប Leicester City បានចុះហត្ថលេខាជាមួយនឹងខ្សែការពារកណ្តាលអន្តរជាតិបែលហ្ស៊ិក Timothy Castagne ពីក្លិប Atalanta ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងតម្លៃខ្លួន២១,៥លានដុល្លារអាមេរិក (ស្មើនឹង២៩លានដុល្លារអាមេរិក)។
កីឡាករវ័យ២៤ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី៥គ្រាប់ ក្នុងការបង្ហាញខ្លួន៧៦លើកសម្រាប់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A ក្រោយពីបានចូលរួមពីក្លិប Genk កាលពីឆ្នាំ២០១៧។ Atalanta ដែលមានមូលដ្ឋាននៅតំបន់ Bergamo បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្រខ័ណ្ឌ Serie A ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ហើយក៏បានឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ផងដែរ។
PARMA, ITALY – JULY 28: (BILD ZEITUNG OUT) Timothy Castagne of Atalanta BC controls the ball during the Serie A match between Parma Calcio and Atalanta BC at Stadio Ennio Tardini on July 28, 2020 in Parma, Italy. (Photo by Matteo Ciambelli/DeFodi Images via Getty Images)
Castagne គឺជាអ្នកជំនួសកន្លែងរបស់ Ben Chilwell ដែលក្លិប Leicester ទើបតែបានលក់ទៅឲ្យក្លិប Chelsea ក្នុងតម្លៃខ្លួន៥០លានផោន ហើយរូបគេនឹងចូលរួមជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិបែលហ្ស៊ិក Youri Tielemans និង Dennis Praet នៅកីឡដ្ឋាន King Power៕
ប្រភពព័ត៌មាន៖ BBC

