បរទេស៖ យោងតាមគេហទំព័រ Mirror បានឱ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានផ្តល់សំណើរជាទឹកប្រាក់ ៥លានផោន/១ឆ្នាំសុំខ្ចីជើង Felipe Anderson របស់ក្រុម West Ham។ ខ្សែបម្រើ-ប្រយុទ្ធប្រេស៊ីលវ័យ ២៧ឆ្នាំ របស់ក្រុមញញួរធំ West Ham កាលពីពេល ថ្មីៗនេះ បានបាត់បង់ការពេញចិត្តក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក David Moyes បន្ទាប់ពីអ្នកចាត់ការទូទៅរូបនេះចូលមកដឹកនាំក្រុមក្នុងរដូវកាលដំបូងរបស់គាត់នៅឯកីឡដ្ឋាន London Stadium។

អតីតកីឡាករក្រុម Lazio រូបនេះស៊ុតបាល់បញ្ចូលទីបានតែ ១ ដងប៉ុណ្ណោះនិងចែកបាល់អោយ មិត្តរួមក្រុមស៊ុតបញ្ចូលទីបានា ៤ លើកនៅលីគកំពូល អង់គ្លេស Premier League សម្រាប់រដូវកាល ២០១៩-២០២០ ស្របពេលដែលរូបគេសម្លឹងឃើញឪកាសចាកចេញដើម្បីគេចចេញ ពីសុបិន្តដ៏អាក្រក់របស់ខ្លួននៅរដូវកាលចាស់ក្រោយចាកចេញពីក្របខណ្ឌ Serie A មកអង់គ្លេសនៅឆ្នាំ២០១៨ក្នុងងតម្លៃ៣៦លានផោន។
Arsenal ចង់បានខ្សែប្រយុទ្ធម្នាក់បន្ថែមទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹក Mikel Arteta ប្រសិនជា Anderson អាចនិងឈានដល់កិច្ចព្រមព្រៀងទិញផ្តាច់ជាអចិន្រ្តៃយ៏ក្នុងតម្លៃទាប ។ទោះយ៉ាងណាកីឡាករដែលមានប្រាក់បៀរវត្ស ១៤០,០០០ ផោនក្នុងមួយសប្តាហ៍នៅ West Ham មិនទាន់ទទួលបានការឯកភាពរវាងភាគីទាំង២ ដែលនិងត្រូវចំណាយទឹកប្រាក់ប៉ុន្មានសម្រាប់ប្រាក់ខែរបស់គាត់នោះទេ៕
ប្រភពព័ត៍មាន៖ Mirror
