បរទេស៖ លោក John Barnes វីរបុរសក្រុមហង្សក្រហម Liverpool បានសម្តែងការយល់ឃើញដោយក្តីបារម្ភថាខ្សែបម្រើ Jack Grealish នឹងសាងកំហុសដ៏ធំមួយប្រសិនរូបគេសម្រេចចិត្តចាកចេញពីក្លឹប Aston Villa ទៅចូលរួមជាមួយក្រុមបិសាចក្រហម Man United នៅរដូវក្តៅនេះ។
ប្រធានក្រុម Aston Villa រូបនេះបានដើរតួនាទីយ៉ាងសំខាន់កាលពីរដូវកាលចាស់ និងបានជួយ ក្រុម គ្រូបង្វឹកលោក Dean Smith អោយបន្តជីវិតលេងនៅក្របខណ្ឌ Premier League បានមួយរដូវកាលទៀតក្រោយរកបានគ្រាប់បាល់ដ៏សំខាន់ប្រឆាំងក្រុម West Ham នៅថ្ងៃចុងក្រោយនៃការប្រកួតបញ្ចប់រដូវកាល២០១៩-២០២០។ Grealish បានក្លាយជាគោលដៅអាទិភាពសម្រាប់គ្រូបង្វឹកលោក Ole Gunnar Solskjaerដែល តែង កោតសរសើរទម្រង់លេងនិងទេពកោសល្យរបស់កីឡាករវ័យ។ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់នោះគឺ បិសាចក្រហមហាក់ស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ច្រើនជាង៥៥លានផោន ក្រោយទើបតែទិញ Van de Beek ពីAjax និង បន្តប៉ុនប៉ងនាំយក Jadon Sancho ម្នាក់ទៀតពី Dortmund។

Barnes បានប្រាប់ BonusCodeBets ថា៖ Grealish និងមិនធានាថាបានលេងជំនួសអោយ van de Beek រឺ Paul Pogba និង Bruno Fernandes នោះទេ ។ហើយប្រសិនមិនអាចចូលលេងទៀងទាត់ ទោះបីជាលេងនៅក្លឹបធំៗ ឪកាសកោះហៅក្នុងការបង្ហាញខ្លួន អោយ ជម្រើសជាតិអង់គ្លេស ក៏និងមិនបានទទួលបាននោះទេ ។ ផ្ទុយទៅវិញ រូបគេ តែងបង្ហាញខ្លួនចូលលេងទៀងទាត់រៀងរាល់សប្តាហ៍សំរាប់ Aston Villa ដែលនោះជាឪកាស និង កត្តជំរុញអោយសមត្ថភាពរបស់គេកាន់ តែមានភាពប្រសើរឡើងមិនថាក្នុងក្រុមនិងធានាបានកៅអីជម្រើសជាតិថែមទៀត៕
ប្រភពព័ត៍មាន៖ Metro
