បរទេស៖ ក្លឹប Olympic Lyon ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអតីតខ្សែការពារ Samuel Umtiti បន្ទាប់​ពីសមាជិកជ័យលាភីWorld Cup ២០១៨រូបនេះមិនមានក្នុងផែនការប្រើប្រាស់របស់គ្រូបង្វឹក Ronald Koeman ខណៈគ្រូបង្វឹក Rudi Garcia បានសារភាពថារូបលោកចង់បានកីឡាករអន្តរជាតិ​បារាំង​រូបនេះមកលេងរួមក្រុមសាជាថ្មី។

Arsenal transfer news: Gunners reportedly targeting '£53million' Samuel Umtiti with Laurent Koscielny headed for exit

លោក Garcia បានពិភាក្សាជាមួយនាយកផ្នែកកីឡាឈ្មោះ Juninho អំពីលទ្ធភាពដែលពួកគេកំពុង​ស្វែង​រកខ្សែការពារកណ្តាលម្នាក់ដ៏រឹងមាំថាៈយើងបាននិយាយអំពីគាត់ (Umtiti) គាត់គឺជាខ្សែការពារ​ដ៏អស្ចារ្យ​ម្នាក់ប៉ុន្តែខ្ញុំមិនដឹងថាតើប្រតិបត្តិការនេះអាចទៅរួចរឺទេ?ពិសេសគឺបញ្ហាហិរញ្ញវត្តុ។
Manchester United to be offered Samuel Umtiti for free and more transfer rumours - Manchester Evening News

ទោះយ៉ាងណាបញ្ហាគឺថាខ្សែការពារបារាំងរូបនេះមាន ប្រាក់ឈ្នួលខ្ពស់ពេក​ ដែលអាចជាឧបសគ្គ​សម្រាប់​​​ក្រុម​ចាស់របស់គាត់ត្រូវទទួលរ៉ាប់រងចង់បានរូបគេវិលត្រលប់ទៅលេង​នៅ Ligue 1 បន្ទាប់ពី​រូប​គេ​បានចាកចេញពី Lyon ទៅ Barcelona ក្នុងឆ្នាំ ២០១៦ កំលុងពេលរូបគេមានវ័យ២៦ឆ្នាំ៕

 

ប្រភពព័ត៍មាន៖ Sport.es