បរទេស៖ ខ្សែបម្រើ Gini Wijnaldum បានក្លាយជាកីឡាករអាទិភាពមួយដ៏សំខាន់ៗសម្រាប់ក្រុម Barcelona ក្នុងពេលទីផ្សារដោះដូរកីឡាករកំពុងដំណើរការ ។ កីឡាករអន្តរជាតិហូឡង់រូបនេះត្រូវបានលោក Ronald Koeman តាមដាននិងយកចិត្តទុកដាក់បំផុត ក្រោយពីរូបលោកត្រូវបានក្លឹបតែងតាំងជាគ្រូបង្វឹកផ្លូវការណ៏ ហើយឥឡូវនេះយោងគេហទំព័រ ‘Mirror បានចុះផ្សាយថាម្ចាស់ជើងឯកអង់គ្លេសគឺហង្សក្រហម Liverpool បានសម្រេចកំនត់តម្លៃខ្លួន១៧ លានអឺរ៉ូ។
យោងគេហទំព័រ SPORT បានចុះផ្សាយថា Wijnaldum នៅមានកិច្ចសន្យា ១ ឆ្នាំទៀតប៉ុណ្ណោះ ខណៈ Barcelona អាចនិង ផ្តល់ជូននូវទឹកប្រាក់ដែល Liverpool ចង់បាន ស្របពេល ទំនាក់ទំនងរវាងក្រុមទាំងពីរមានភាពរឹងមាំហើយ Liverpool អាចនិងអនុញ្ញាតិឱ្យ Wijnaldum ចាកចេញពីទឹកដី Anfield ប្រសើរជាង បាត់បង់រូបគេដោយគ្មានតម្លៃខ្លួននៅរដូវកាល ។
អ្នកចាត់ការទូទៅលោក Koeman ជឿជាក់ថាខ្សែបម្រើរូបនេះមានទម្រង់លេងខុសគ្នាបើប្រៀបធៀបទៅនឹងជម្រើសដែលគាត់មានរួចហើយនៅ Barça ខណៈអតីតគ្រូបង្វឹកក្រុមបិសាចទឹកក្រូច ហូឡង់យល់ថារូបគេនិងជួយក្រុមបានប្រសើរឡើងជាពិសេសតំបន់បម្រើកណ្តាលនេះតែម្តង៕
ប្រភពព័ត៍មាន៖ Sport.es


