បរទេស៖ Man. City នៅតែបង្កើនការចាប់អារម្មណ៏ចង់បានខ្សែការពារកណ្តាលមួយរូប បើទោះបីជា ពេល​កន្លង​មកថ្មីៗនេះ ក្លឹបទើបតែចរចារនាំយកកីឡាករKoulibalyពីក្លឹប Napoli ដើម្បីពង្រឹងប្រព័ន្ធការពាររបស់​ពួក​គេឡើងវិញ បន្ទាប់ពីរបូតគ្រាប់បាល់ជាច្រើនគ្រាប់និង​មិនអាចការពារពាន​រង្វាន់​ក្រប​ខណ្ឌ​ ​​Premier league កាលពីរដូវកាលចាស់បាន។

Man City trying to avoid all contact with Napoli in Kalidou Koulibaly transfer pursuit - Daily Star

ក្រុមមេឃខៀវរបស់គ្រូបង្វឹលោក Pep Guardiola បានបង្វែរគោលដៅលើខ្សែការពារកណ្តាល ​Jose Maria Gimenez របស់ក្រុម Atletico Madrid បើទោះបីជាក្រុមរបស់គ្រូង្វឹកលោក Diego Simeone មិនទាន់បានត្រៀមលក់កីឡាករសញ្ជាតិអ៊ុយរូហ្គាយវ័យ២៥ឆ្នាំរូបនេះក៏ដោយ។

Jose Maria Gimenez, Atletico Madrid Agree 5-Year Contract Through 2023 | Bleacher Report | Latest News, Videos and Highlights

ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាទោះបីជាក្លឹបទើបតែចុះហត្ថលេខានាំយកកីឡាករ Nathan Ake ពីក្លឹប Bournemouth តែ Man City បានផ្តល់សំណើរ៧០ លានអឺរ៉ូប៉ុន្តែ​ត្រូវ​បាន​ក្លឹប At.Madrid បដិសេធ បើទោះបីជាក្លឹបបានសម្លឹងឃើញថាការលក់ Gimenez និងបានជួយក្រុម ដោះ ស្រាយបញ្ហាវិបត្តិហិរញ្ញវត្តុដែលបណ្តាលមកពីមេរោគកូវីត-១៩យ៉ាងណាក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Sport.es