បរទេស៖ ក្លិប Inter Milan បានចុះកុងត្រាផ្ទេរយកអតីតខ្សែការពារក្រុម Manchester City កីឡាករ Aleksandar Kolarov ពីគូប្រជែងក្របខណ្ឌលីកកំពូលអ៊ីតាលី Serie A។កីឡាករវ័យ៣៤ ឆ្នាំបានចាកចេញពីទឹកដីEtihad Stadium ទៅកាន់ក្លឹបដែលមានមូលដ្ឋាននៅរាជធានីអ៊ីតាលីនៅឆ្នាំ២០១៧ បន្ទាប់ពីបានជួយក្រុមមេឃខៀវ Man City ឈ្នះពាន Premier League ពីរដង FA Cup និង League Cup ចំនួន ២ ដងក្នុងរយៈពេល ៧ ឆ្នាំ។
ប្រធានក្រុមជម្រើសជាតិស៊ែប៊ីរូបនេះបានបង្ហាញខ្លួន ១៣២ ប្រកួត ឲ្យ ក្រុម Roma ខណៈ ខ្សែការពារស្លាបឆ្វេងរូបនេះគឺជាសមាជិកទី ៣ របស់ក្រុមគ្រូបង្វឹកលោក Antonio Conte បន្ទាប់ពីការមកដល់របស់ខ្សែបម្រើសញ្ជាតិឈីលី Alexis Sanchez និងខ្សែការពារសញ្ជាតិម៉ារ៉ុក Achraf Hakimi ។
កាលពីរដូវកាលចាស់ Inter Milan បានឈរនៅលេខរៀងទី ២ ក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី ហើយបន្តជួបរឿងខកចិត្តបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Uefa Cup ក្រោយចាញ់ Sevilla ខណៈ Roma បញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខ ៥ ។
ប្រភពព័ត៍មាន៖ BBC


