បរទេស៖ Angelino ខ្សែការពារឆ្វង របស់ក្រុម Manchester City ដែលទទួលបានការចាប់អារម្មណ៏​ពីសំណាក់​ក្លឹប Barcelona បានវិលត្រឡប់ទៅក្លឹប RB Leipzig វិញក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល​ពេញ​មួយ​រដូវកាល២០២០-២០២១បន្ថែមទៀត យោងការប្រកាសនៅលើគេហទំព័រ ផ្លូវការណ៏ របស់ក្លឹប។

Angelino a two-way target for Man City and Chelsea

Angelino បានចំណាយពេលពាក់កណ្តាលរដូវកាលចុងក្រោយក្នុងការខ្ចីជើងនៅក្រុម RB Leipzig ដែលបានបញ្ចប់ក្នុងចំណា​ត់ថ្នាក់លេខ ៣ នៅ Bundesliga និងឈានដល់វគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ​នៃក្របខ័ណ្ឌ Champions League  ក្រោយពី បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយ​ក្រុមអាល្លឺម៉ង់​ដោយបង្ហាញខ្លួនបាន ១៨ លើកគ្រប់ការ ប្រកួតទាំងអស់ក្រោយបង្ហាញខ្លួនអោយក្រុម Man.City បាន១២ប្រកួត មុនពេលផ្លាស់ទៅLeipzig ក្នុងលក្ខណ្ឌខ្ចីជើងកាលពីចុងខែមករា ២០២០កន្លងទៅ។

Man City defender Angelino completes loan transfer to RB Leipzig for  2020/21 season - Manchester Evening News615 × 409

ខ្សែការពារវ័យ ២៣ ឆ្នាំរូបនេះបានចូលរួមជាមួយ Man.City កាលពីឆ្នាំ ២០១៤ មុនពេល ផ្លាស់ទៅ PSV Eindhoven ក្នុងឆ្នាំ ២០១៨ តែបានត្រឡប់មកកាន់ Man.City នារដូវក្តៅឆ្នាំ ២០១៩ ក្នុងតម្លៃ​ខ្លួន៥.៣ លានផោន៕