បរទេស៖ ក្លឹប Napoli បានទម្លាក់តម្លៃខ្លួនខ្សែប្រយុទ្ធឆ្នើម Arkadiusz Milik ពីតម្លៃ ៥០ លានយូរ៉ូ មកនៅត្រឹម៣៥ លានផោន ខណៈដែលក្លឹប Tottenham ដែលបានចាប់អារម្មណ៏តែនៅអល់អែកនិងមិនទាន់ដាក់ដេញថ្លៃរូបគេជាលើកដំបូងនោះទេ។

ប្រភពពីគេហទំព័រអ៊ីតាលី Calcio Mercato បានចុះផ្សាយថាគូប្រជែងមួយទៀតគឺក្រុម Roma មកពីក្របខណ្ឌ Serie A បានផ្តល់សំណើរទឹកប្រាក់ ១៥ លានយូរ៉ូបូករួមកីឡាករយុវជនបន្ថែមទៀត ខណៈក្លឹប Napoli ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Gennaro Guttuso មានបំណងចង់លក់ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Milik ក្នុងតម្លៃខាងលើខណៈកិច្ចសន្យារបស់កីឡាករវ័យ២៦ឆ្នាំរូបនេះផុតសុពលភាពនៅឆ្នាំ២០២១៕
ប្រភពព័ត៍ំមាន៖ Goal
