បរទេស៖ ខ្សែការពារ Alvaro Gonzalez របស់ក្រុម Marseille បានប្រើប្រាស់បណ្តាញសង្គម Tweeter ឆ្លើយ តបដើម្បីការពារខ្លួនបន្ទាប់ពីតារាឆ្នើម Neymar របស់ក្រុម Paris Saint-Germain បានចោទប្រកាន់រូបគេថាបានរើសអើងជាតិសាសន៍។

កីឡាករតម្លៃខ្លួនថ្លៃបំផុតរបស់ពិភពលោក Neymar សញ្ជាតិ ប្រេស៊ីលរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង ៥ រូបដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអាទិត្យខណៈ Marseille បានផ្តល់រស់ជាតិបរាជ័យ២ប្រកួតជាប់ៗគ្នាសម្រាប់ក្រុមការពារតំណែងជើងឯក Ligue-1។ Neymar ត្រូវបានបណ្តេញចេញដោយសារតែរងការចោរប្រកាន់ថា បានទះកំផ្លៀងខ្សែការពារអន្តរជាតិអេស្បាញរូបនេះដោយបានចោទប្រកាន់ពីការរើសអើងជាតិសាសន៍។

Alvaro ខ្សែការពារសញ្ជាតិអេស្បាញវ័យ៣០ឆ្នាំរូបនេះបានប្រាប់ថា៖ មិនមានទីកន្លែងសម្រាប់ការរើសអើងជាតិសាសន៍ទេ។ ពីមួយថ្ងៃទៅមួយថ្ងៃយើងព្យាយាមបន្តអាជីពអោយបានស្អាតស្អំជាមួយមិត្តរួមក្រុមនិងមិត្តភក្តិជាច្រើន ពេលខ្លះអ្នកត្រូវរៀនពីរបៀបចាញ់និងទទួលយកវានៅលើទីលាន៕
ប្រភពព័ត៍មាន៖ Goal
