បរទេស៖ ក្រុមចំណូលថ្មី West Brom បានបញ្ជាក់ពីការចុះហត្ថលេខាខ្សែការពារជើងចាស់ Branislav Ivanovic ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ។ អតីតកីឡាករក្រុមតោ តោខៀវរូបនេះបានចូលរួមជាមួយក្រុមដែល ទើបតែវិលត្រលប់មកលេងនៅក្របខណ្ឌ Premier League បន្ទាប់ពីចំណាយពេល ៣ រដូវកាលកន្លងមកជាមួយក្លិបយក្សរុស្ស៊ី Zenit Saint Peterburg ។

Ivanovic ខ្សែការពារស្តាំវ័យ ៣៦ ឆ្នាំរូបនេះបានបង្ហាញពីអារម្មណ៏ រីករាយក្នុងការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League និងជាលីកកំពូល ដែលរូបគេ ធ្លាប់ប្រកប អាជីព រយៈពេល ៩ រដូវកាលពោលគឺនៅចន្លោះឆ្នាំ ២០០៧ និង ២០១៧ ។

កីឡាករអន្តរជាតិសែប៊ីបានប្រាប់គេហទំព័រផ្លូវការណ៏របស់ក្លឹបថាៈក្របខ័ណ្ឌ Premier League គឺជាលីកដ៏ល្អបំផុតនៅក្នុងពិភពលោក។ ខ្ញុំត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនេះ។ ហើយពិតជារីករាយណាស់ដែលបានត្រលប់មកលេងនៅទីនេះម្តងទៀតហើយ ខ្ញុំសង្ឃឹមថានឹងទទួលបានជោគជ័យនៅទីនេះ៕
ប្រភពព័ត៍មាន៖ Goal
