បរទេស៖ លោក Fabio Paratici នាយកក្លឹប Juventus បានបញ្ជាក់ថាម្ចាស់ជើងឯកអ៊ីតាលីនឹងមិនចុះកុងត្រានាំយកខ្សែប្រយុទ្ធចាស់វស្សា Luis Suarez របស់ក្រុម Barcelona នៅរដូវដោះដូរកីឡាករនារដូវក្តៅនេះទេ។
![]()
កីឡាករអន្តរជាតិអ៊ុយរូហ្គាយវ័យ៣៣ឆ្នាំរូបនេះមានទំនាក់ទំនងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ទីក្រុង Turin បន្ទាប់ពី គ្រូបង្វឹកថ្មីលោក Ronald Koeman ប្រាប់រូបគេថាគាត់គឺជាចំណែកលើសតម្រូវការនៅកីឡាដ្ឋាន Camp Nou ។ដូចគ្នានេះផងដែរអ្នកចាត់ការទូទៅថ្មីក្រុម Juventus លោក Andrea Pirlo បានសារភាពថាការព្រួយបារម្ភទាក់ទងនឹងការធានាលើលិខិតឆ្លងដែនសញ្ជាតិអ៊ីតាលីសម្រាប់ Suarez មានន័យថាកិច្ចព្រមព្រៀងនឹងមិនអាចកើតមានឡើងនៅរដូវក្តៅនេះទេ។

លោក Paratici លោក Paratici បានប្រាប់ទូរទស្សន៍ Sky Sport យ៉ាងដូច្នេះផងដែរថាៈក្លឹបមិនបានដំណើរការសម្រាប់ខ្សែប្រយុទ្ធដែលសម្បូរបទពិសោធន៍រូបនេះទេ។ គាត់មិនមានលិខិតឆ្លងដែនអ៊ីតាលីអំឡុងពេលទីផ្សារដោះដូរកីឡាករដូច្នេះយើងមិនអាចចុះហត្ថលេខាជាមួយគាត់បាននៅពេលនេះទេ។ Suarez កីឡាករដែលមានកំនត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតទី៣សម្រាប់ក្លឹបស៊ុតបញ្ចូលទីបាន ២១ គ្រាប់និង Assist ១២ ដងក្នុង ៣៦ ប្រកួតកាលពីរដូវកាលចាស់៕
ប្រភពព័ត៍មាន៖ Sportsmole
