បរទេស៖ ក្លិប Real Madrid គ្រោងនឹងអនុញ្ញាតិអោយខ្សែប្រយុទ្ធ Luka Jovic ចាកចេញពីកីឡាដ្ឋាន Santiago Bernabeu ក្នុងលក្ខខណ្ឌខ្ចីជើងខណៈ Man United ចាប់អារម្មណ៏ និងត្រៀមប្រជែងក្នុងលក្ខណ្ឌលើ ការផ្ទេរមួយនេះ។
មានក្លិបធំៗនៅក្របខណ្ឌកំពូលអ៊ីតាលីគឺ AC Milan, Inter Milan និង Roma សុទ្ធតែបានប្រជែងគ្នាផងដែរក្នុងការដាក់សំណើចង់បានខ្សែប្រយុទ្ធអន្តរជាតិស៊ែបីរូបនេះមករួមក្រុមរបស់ពួកគេរៀងៗខ្លួន។សម្រាប់ក្រុមបិសាចក្រហម Man Utd សម្លឹងឃើញឪកាសចង់ពង្រឹងខ្សែប្រយុទ្ធ របស់ពួកគេនិងចាត់ទុកអតីតខ្សែប្រយុទ្ធក្រុម Frankfurt រូបនេះ Jovic ជាមួយជម្រើសតម្លៃខ្លួនល្អជាង Edinson Cavani ដែលធ្លាប់ត្រូវបានក្លឹបជើងឯកអង់គ្លេស២០សម័យទាក់ទងផ្លាស់មកលេងនៅទឹកដី Old Trafford ផងដែរនោះ។
ទោះយ៉ាងណាភ្នាក់ងាររបស់ Jovic និងសាមីខ្លួនផ្ទាល់ត្រូវបានដកស្រង់សម្តីថា ចង់ចូលរួមជាមួយក្លឹបដែលនិងធានាព្រមទាំងផ្តល់នូវពេលវេលាច្រើនបំផុតនៅរដូវថ្មីនេះសម្រាប់រូបគេ៕
ប្រភពព័ត៍មាន៖ Goal