បរទេស៖ ក្រុម Bayern Munich បាន​ខ្ជះ​ខ្ជាយ​គ្រាប់​បាល់​នាំនុខ​ចំនួន​២​គ្រាប់ និង​បាន​ជួប​សំណាង​តាម​រយៈ​ការ​​រក​បាន​គ្រាប់​បាល់​​ឈ្នះ​នៅ​នាទី ទី​៨២ ពី​កីឡាករ Joshua Kimmich ដើម្បីផ្តួលក្រុម Borussia Dortmund ក្នុងលទ្ធ​ផល ៣-២ ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន​អាល្លឺ​ម៉ង់ Super Cup កាលពីថ្ងៃ​ពុធ និង​ដើម្បី​ឈ្នះ​​ពាន​ជាលើក​ទី​៥​របស់​គេ​នៅ​ឆ្នាំនេះ​។

ខ្សែ​ម្រើ Kimmich បាន​​អូស​បាល់​ចូល​ទៅ​កណ្តាល​តារាង និង​បាន​បញ្ជូន​បាល់​ចុះ​ឡើង​យ៉ាង​ស៊ី​សង្វាក់​គ្នា​ជាមួយនឹង Robert Lewandowski ហើយ​ការ​ស៊ុត​បាល់​របស់​គេ​ត្រូវ​បាន​រា​រាំង មុន​នឹង​ទទួល​បាន​បាល់​ជា​ថ្មី​ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​តែម្ត​ង​។ លោក Hansi Flick ដែល​បាន​ចូល​កាន់​តំណែង​ក្នុងក្រុម Bayern Munich កាលពី​ខែ​វិច្ឆិកា និ​ង​បាន​​​លទ្ធផល​ប្រកបដោយ​ផ្លែ​ផ្កា​រយៈពេល​១០​ខែ​ក្នុងនាម​ជា​គ្រូបង្វឹក​នោះ បាន​ឲ្យ​ដឹង​ថា៖ «វា​មិន​ងាយស្រួល​ឡើយ ជាពិសេសនៅ​ក្នុង​តង់​ទី​២​។ យើង​បាន​នាំមុខ ២-០ បន្ទាប់​មក យើង​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​​មានការលំបាក​»​។

Soccer Football – DFL-Supercup – Bayern Munich v Borussia Dortmund – Allianz Arena, Munich, Germany – September 30, 2020 Bayern Munich’s Joshua Kimmich an action before scoring their third goal Christof Stache/Pool via REUTERS

លោក​បាន​បន្ថែម​ទៀត​ថា៖ «អ្វី​ដែល​យើង​អាច​ទទួល​បាន​ការ​ជឿជាក់​នោះ​​គឺ​ថា យើង​បាន​ឈ្នះ​ការ​ប្រកួតនេះ​។ យើង​នឹង​ត្រូវ​តែ​កែ​សម្រួល​គ្រប់​ចំណុច​ទាំង​ស់ ដើម្បី​ប៉ះ​ជាមួយនឹងក្រុម Hertha នៅ​ថ្ងៃ​អាទិត្យ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia