បរទេស៖ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Dominic Calvert-Lewin បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ក្នុង១ប្រកួតជាលើកទី២ សម្រាប់រដូវកាលថ្មីនេះខណៈ Everton បានកក់កៅអីព្រឹត្តិការណ៍ Carabao Cup វគ្គ ៨ ក្រុមចុងក្រោយបន្ទាប់ពីផ្តួលក្លឹបញញួរធំ West Ham ក្នុងលទ្ធផល៤ទល់និង១។
៤គ្រាប់ របស់ក្រុមរហស្សនាមស្កគ្រាប់រកបានដោយកីឡាករ Calvert-Lewin នៅនាទីទី១១,៧៨,៨៤ ខណៈ ខ្សែប្រយុទ្ធប្រេស៊ីល Richarlison រកបាន១គ្រាប់ផងដែរ។ទោះយ៉ាងណាក្រុមភ្ញៀវក៏មានឪកាសរកបាន ១គ្រាប់វាយបកនាទីទី៤៦មុនបញ្ចប់ការប្រកួតតង់ទី១ តែនៅមិនអាចស្រោចស្រង់ស្ថានការណ៏បាន។
លទ្ធផលជ័យជំនះនេះក្រុមរបស់គ្រូបង្វឹក Carlos Ancelloti បានឈ្នះការប្រកួតចំនួនប្រាំមួយលើកជាប់ៗគ្នាហើយប្រសិនបើពួកគេផ្តួលក្រុម Brighton នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះវានឹងធ្វើអោយក្លឹបចាប់ផ្តើមរដូវកាលថ្មីដ៏ល្អបំផុតចាប់តាំងពីឆ្នាំ ១៨៩៤មក៕
ប្រភពព័ត៍មាន៖ BBC