បរទេស៖ ក្លឹបញញួរធំ West Ham United បានចុះហត្ថលេខាទិញខ្សែការពារស្តាំ Vladimir Coufal ពីក្លឹប Slavia Prague ក្នុងតម្លៃ ៥.៤ លានផោន។ Coufal កីឡាករសាធារណរដ្ឋឆេកធ្លាប់បង្ហាញខ្លួនអោយក្រុមជាតិចំនួន ៨លើក រូបនេះបានមកដល់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ដោយចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំនិងអាចមានជម្រើសបន្ត២ឆ្នាំបន្ថែមទៀត។ Coufal ក៏និងមានឪកាសចូលរួមលេងជាមួយមិត្តរួមជាតិនិងលេងក្នុងតំណែងដូចគ្នាគឺខ្សែការពារ Tomas Soucek ផងដែរ។

Coufal កីឡាករវ័យ ២៨ ឆ្នាំបាននិយាយថា “ខ្ញុំដឹងថា West Ham មានចំណាប់អារម្មណ៍មានចំពោះខ្ញុំតាំងពីយូរយារណាស់មកហើយប៉ុន្តែឥឡូវនេះខ្ញុំនៅទីនេះហើយខ្ញុំពិតជារីករាយណាស់។ សម្រាប់គ្រូបង្វឹកលោក David Moyes អ្នកចាត់ការទូទៅរបស់ West Ham បាននិយាយថា Coufal គឺជាប្រភេទកីឡាករដែលយើងចង់បាន ជាមួយ មហិច្ឆតានិងការប្តេជ្ញាចិត្តក្នុងការលេង”៕
ប្រភពព័ត៍មាន៖ BBC
