បរទេស៖ សមា​ជិក​ម្នាក់​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​បារាំង​គឺ Leo Dubois បាន​តេស្ត​ឃើញ​លទ្ធផល​ជា​វិជ្ជ​មាន​ទៅលើ​វីរុស​កូវីដ-១៩​ នៅកន្លែ​ហ្វឹក​ហាត់​របស់​ពួក​គេ នៅក្នុង​តំបន់ Clairefontaine​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង កាលពីថ្ងៃ​​អង្គារ​។

ក្រោយ​ពី​​ទទួល​បាន​​លទ្ធផល​អវិជ្ជ​មាន នៅមុន​ពេល​ចូល​រួម​ជា​មួយនឹងក្រុម​​របស់​លោក Didier Deschamps ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​​​អន្តរ​ជាតិ​ជា​ច្រើន Dubois បាន​ចូលរួម​ក្នុងការ​ហ្វឹកហាត់ នៅមុន​​ពេល​ទទួល​បាន​លទ្ធផល​វិជ្ជ​មាន កាលពីថ្ងៃ​អង្គារ​​។ សហ​ព័ន្ធ​បាន​ឲ្យដឹង​ថា៖ «Leo Dubois ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែកពីគេ នៅពេល​ដែល​លទ្ធផល​​ត្រូវ​បាន​រក​ឃើញ ក្រោយពី​វគ្គ​ហ្វឹកហាត់​កាល​ពីល្ងាច​ថ្ងៃ​អង្គារ​»​។ បច្ចុប្បន្ន ខ្សែ​ការ​ពារ Ferland Mendy របស់​ក្លិប Real Madrid ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ជំនួស​កន្លែង​របស់​កីឡាករ​របស់ Lyon រូបនេះ។

09 OLIVIER GIROUD (FRA) – 05 CLEMENT LENGLET (FRA) – 02 BENJAMIN PAVARD (FRA) – 16 STEVE MANDANDA (FRA) – 04 RAPHAEL VARANE (FRA) – 07 ANTOINE GRIEZMANN (FRA) – 19 LUCAS DIGNE (FRA) – 11 KINGSLEY COMAN (FRA) – 12 CORENTIN TOLISSO (FRA) – 13 N GOLO KANTE (FRA) – 10 KYLIAN MBAPPE (FRA) – PHOTO D EQUIPE

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង នឹង​ត្រូវ​ប្រកួត​មិត្ត​ភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន នៅ​ថ្ងៃ​ពុធនេះ នៅមុន​ពេលការ​ប្រកួត​ពាន Nations League ជាមួយនឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ព័រ​ទុយ​ហ្គាល់ នៅ​ក្នុង​ទីក្រុង​ប៉ា​រីស នា​ថ្ងៃ​អាទិត្យ និង​នៅ​លើ​ទឹកដីក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី នៅ​ថ្ងៃ​ទី​១៤ ខែតុលា​៕

 

ប្រភ​ព​ព័ត៌​មាន៖ Channel News Asia