បរទេស៖ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៧-១ របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជាង​គេក្នុងការ​ប្រកួតមិត្ត​ភាព កាលពីថ្ងៃ​ពុធ ខណៈ​ដែលក្រុម​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ​ទាំង​ព្រលឹង​ចុង​សក់ ហើយ​ក្រុម​ជម្រើស​ជាតិ​តួក​គី បាន​បង្ហាញ​ពី​ភាពខ្លាំង​របស់​ខ្លួន​តាមរយៈ​រក​គ្រាប់​បាល់​តាម​ស្មើ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​​ពេល​ប៉ះ​ជើង​ខ្លាំង​អាល្លឺ​ម៉ង់​។

នៅ​កីឡដ្ឋាន Stade de France ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Eduardo Camavinga និង​តារាឆ្នើម​ជើង​ចាស់ Olivier Giroud បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ដើម្បី​ផ្តល់​ជ័យ​ជម្នះ​​​យ៉ាង​កក់​ក្តៅ​​ដល់ក្រុមម្ចាស់​ជើង​ឯក​ពិភព​លោក​របស់​លោក Didier Deschamps ពេល​ប៉ះ​ក្រុម​កំពុង​មាន​បញ្ហា​ដោយ​សារ​តែ​កូវីដ-១៩ អ៊ុយក្រែន​។ ជាមួយ​​គ្នា​នេះ ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​ឆ្នាំ​២០១៦ ព័រ​ទុយ​ហ្គាល់ នឹង​វិល​ទៅកាន់​កីឡដ្ឋាន Stade de France ដើម្បី​ប្រកួត​ក្នុង​យុទ្ធនាការ Nations League នៅ​ថ្ងៃ​អាទិត្យ និង​បាន​ប្រើ​ប្រាស់​ការ​ប្រកួត​​មិត្ត​ភាព​ជាមួយនឹង​ក្រុម​អេ​ស្ប៉ាញ ដើម្បីកម្តៅ​សាច់​ដុំ​។

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo និង Renato Sanchez សុទ្ធ​សឹង​បាន​ស៊ុត​បាល់​ប៉ះ​របារ​ទី​ដូចគ្នា សម្រាប់​ក្រុម​ព័រ​ទុយ​ហ្គាល់ ដែល​​គួរ​តែ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ប៉ុន្តែ កីឡាករ Joao Felix បាន​ស៊ុត​បាល់​​​មិន​ចូល​ទី​។ លោក Joachim Loew គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ បាន​រិះ​គន់​ទៅលើ​ការ​អសមត្ថភាព​របស់​ក្រុមខ្លួន​ក្នុងការ​រក្សា​ការ​នាំ​មុខ ក្រោយពី​ពួក​គេ​បាន​របូត​គ្រាប់​បាល់​នៅ​ចុង​ម៉ោង ដើម្បី​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ ៣-៣ ពេល​ជួបក្រុម​ជម្រើស​ជាតិ​តួក​គី​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia