បរទេស៖ ក្រុម Sheffield United កំពុងតែចាប់អារម្មណ៍ចង់ចរចារលើ កិច្ចព្រមព្រៀងខ្ចីជើងខ្សែការពារ Marcos Rojo របស់ក្រុមបិសាចក្រហម Manchester United នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើក ទី២នៅខែមករា ២០២១ខាងមុខនេះ។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ៣០ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅទីលានហ្វឹកហាត់សម្រាប់កីឡាករទាំង២៣នាក់របស់ក្រុម កាលពីរាត្រីថ្ងៃសុក្រប៉ុន្តែ មិនជាប់ ឈ្មោះក្នុងក្រុមដំបូងនៅរដូវកាលនេះឡើយ ។

Ole Gunnar Solskjaer Will Reportedly Block Marcos Rojo's January Exit Plans From Manchester United | ht_media

គេហទំព័រ The Sun បានចុះផ្សាយថា ក្លឹប Sheffield United សង្ឃឹមថានឹងខ្ចីជើងរូបគេបាន នៅពាក់កណ្តាលរដូវកាលនេះ ដើម្បីជំនួស Jack O’Connell ដែលអាចអវត្តមានរហូតបញ្ចប់រដូវកាលដោយសរបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ។

Eric Bailly sends 'crucial' message to 27-year-old Man United rival

Rojo ដែលទើបតែវិលត្រលប់ពី ក្លិប Estudiantes ក្នុងលក្ខណ្ឌ ខ្ចីជើង កាលពីខែមករាកន្លងទៅក្រោយ ក្លឹបនៅស្រុកកំណើតបញ្ចប់កុងត្រា មុនកាលកំណត់ដោយសារផលប៉ះពាល់ផ្នែកហិរញ្ញវត្តុបណ្តាលមកពីការរីករាលដាលនៃមេរោគកូវី-១៩។Rojoបង្ហាញខ្លួនចំនួន ១២២ លើកសម្រាប់ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យក្រោយផ្ទេរពី Sporting Lisbon មកទឹកដី Old Trafford កាលពីរដូវក្តៅឆ្នាំ ២០១៤ កន្លងទៅ៕

 

ប្រភពព័ត៍មាន៖ Sportsmole