បរទេស៖ Barcelona និង Man City កំពុងត្រៀមប្រជែងជាមួយ Liverpool ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Marcus Thuram ពីក្លឹប Monchengladbach ក្នុងឱកាសដោះដូរកីឡាករពេលបញ្ចប់រដូវកាល ២០២០-២០២១នេះ។ កីឡាករអន្តរជាតិបារាំងវ័យ ២៣ឆ្នាំរូបនេះមានទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្លឹបនៅលីកកំពូលអាឡឺម៉ង់និងក្របខណ្ឌ Bundesliga ដោយស៊ុតបញ្ចូលទីបាន ៣ដង និងបង្កើតឪកាសបាន ៥ដងក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួតចំនួន១០ លើកកន្លងមកនេះ។

គេហទំព័រ Bild បានចុះផ្សាយថា៖ “Liverpool ក្រុមការពារតំណែងជើងឯក Premier League បានបង្ហាញការចាប់អារម្មណ៍ក្នុងការផ្ទេរយកកូនប្រុសរបស់អតីតខ្សែការពារនិងជាសមាជិកជ័យលាភីពានរង្វាន់ World Cup ១៩៩៨ គឺ លោក Lilian Thuram រូបនេះមកកាន់ទឹកដី Anfield នារដូវក្តៅនេះបើទុះបីជារូបគេមានកិច្ចសន្យាជាមួយ Gladbach រហូតដល់ខែមិថុនាឆ្នាំ ២០២៣យ៉ាងណាក្តី”។

ទោះបីជាយ៉ាងណា Thuram ទើបតែទទួលបានការកោះហៅដើម្បីបង្ហាញខ្លួនសម្រាប់ក្រុមមាន់គកបារាំងសម្រាប់ការប្រកួតនាពេលខាងមុខជាមួយហ្វាំងឡង់ព័រទុយហ្កាល់ព្រមទាំងស៊ុយអែត៕
ប្រភពព័ត៍មាន៖ Sportsmole
