បរទេស៖ អ្នកចាត់ការក្លឹប West Brom លោក Slaven Bilic បានបញ្ជាក់ប្រាប់ថាៈ រូបលោក មិនព្រួយបារម្ភអំពីអនាគតរបស់គាត់ជាមួយក្លឹបនោះទេបើទោះបីជាតាំងពីចាប់ផ្តើមរដូវកាលថ្មី២០២០-២០២១ គឺគ្រូបង្វឹកសញ្ជាតិក្រូអាតរូបនេះមិនបានដឹកនាំក្លឹបទទួលជ័យជំនះម្តងណានោះទេពោលគឺនៅក្របខណ្ឌ Premier League ចំនួន ៨ លើកកន្លងមកនេះ។

អតីតគ្រូបង្វឹកក្លឹបញញួរធំWest Ham វ័យ៥២ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈជា យុត្តិធម៌សម្រាប់ខ្ញុំវាមិនសមហេតុសមផលទេក្នុងការលើកឡើងនូវសំណួរអំពីអនាគតរបស់ខ្ញុំ។គ្រប់ពេលវេលាខ្ញុំព្យាយាមអស់ពីសមត្ថភាពហើយយើងបានបង្ហាញ គ្រប់គ្រាន់សម្រាប់ក្លិបនេះដើម្បីទទួលបានជោគជ័យ។ ខ្ញុំមិនមានការព្រួយបារម្ភអ្វីទាំងអស់ហើយ ក៏មិនគិតអំពីរឿងនោះដែរ។

បច្ចុប្បន្នWest Brom ឈរនៅចំណាត់ថ្នាក់លេខរៀងទី១៨បាតតារាងក្រោយចាញ់៣ដងនិងស្មើ៥ដង នៅពីលើ ក្រុមលេខរៀងទី១៩Burnley ១ពិន្ទុ និងក្រុមបាតតារាងSheffield Utd ២ពិន្ទុប៉ុណ្ណោះ៕
ប្រភពព័ត៍មាន៖ Goal
