បរទេស៖ ការជួបគ្នារវាងក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ និងអេស្ប៉ាញ ជាធម្មតា នឹងផ្តល់នូវការចាប់អារម្មណ៍ ព្រោះជាជំនួបរវាងក្រុមជម្រើសជាតិ២ក្នុងចំណោមក្រុមជម្រើសដ៏ខ្លាំងបំផុតក្នុងកីឡាបាល់ទាត់អឺរ៉ុប។
ប៉ុន្តែ ការប្រកួតមិត្តភាពអន្តរជាតិផ្សេងទៀតនៅសប្តាហ៍នេះ ក្លាយជាកម្មវិធីប្រកួតដ៏ឈឺក្បាលចំពោះគ្រូបង្វឹកប្រចាំក្លិបនានា ដោយសារតែពួកគាត់មានការខ្វល់ខ្វាយទៅលើភាពរឹងមាំរបស់កីឡាករ។ ការប្រកួតនៅទីក្រុង Amsterdam គឺជាការប្រកួតមួយក្នុងចំណោមការប្រកួតជាច្រើននៅរាត្រីនេះ នៅមុនពេលកម្មវិធីប្រកួត២លើកជាប់ៗគ្នា ក្នុងយុទ្ធនាការ UEFA Nations League ស្របពេលដែលក្រុមជម្រើសជាតិនៅអឺរ៉ុបត្រូវប្រកួត៣លើក ក្នុងរយៈពេលត្រឹមតែ១សប្តាហ៍។ បើទោះបីនេះគឺជារដូវកាលដែលត្រូវបានកាត់ឲ្យខ្លីដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណាក៏ដោយ នេះគឺជាកម្មវិធីប្រកួតអន្តរជាតិលើកទី៣ បើគិតចាប់តាំងពីខែកញ្ញា ហើយការប្រើប្រាស់កីឡាករឆ្នើមៗពិតជាខ្ពស់ហួសកម្រិត។
លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម Paris Saint-Germain បានត្អូញត្អែថា៖ «យើងនឹងសម្លាប់កីឡាករជាច្រើន។ យើងមិនមានពេលក្នុងការសម្រាកឡើយ មិនមានពេលគ្រប់គ្រាន់ដើម្បីត្រៀមលក្ខខណៈ។ បើគ្មានការត្រៀមខ្លួន អ្វីៗទាំងអស់នឹផុយស្រួយ។ នេះមិនមែនជាលែសឡើយ ប៉ុន្តែ ជាការពិត»៕
ប្រភពព័ត៌មាន៖ Channel News Asia