បរទេស៖ ខ្សែបម្រើ Thiago Alcantara របស់ក្រុមហង្សក្រហម Liverpool បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់ទៅកាន់ទីលានហ្វឹកហាត់វិញជាមួយមិត្តរួមក្រុមបន្ទាប់ពីការសម្រាកជាអន្តរជាតិក្នុងសប្តាហ៏ទី២នៃខែវិច្ឆិកានេះ។ អតីតកីឡាកររបស់ក្លិប Bayern Munich ត្រូវបានសម្រាក ពីការងារអស់រយៈពេលមួយខែមកហើយដោយសារបញ្ហាជង្គង់ហើយបន្តរារាំងដោយសារការធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីត-១៩បន្ថែមទៀត។

គេហទំព័រ The Mirror បានចុះផ្សាយថា ខ្សែបម្រើអន្តរជាតិអេស្បាញ Thiago បានវិលត្រឡប់មកហ្វឹកហាត់ពេញលេញមុនពេលក្រុមការពារតំណែងជើងឯកអង់គ្លេសជួបជាមួយក្រុមមេឃខៀវ Man City ប៉ុន្តែទីបំផុតក្រុមបានបានសំរេចចិត្តដាក់អោយកីឡាកររូបនេះសម្រាកបន្តដាក់អោយរូបគេនៅមិនទាន់ចូលលេងបានដដែល។

ទោះយ៉ាងណាពេលវេលា២សប្តាហ៏សម្រាប់កីឡាករវ័យ ២៩ឆ្នាំរូបនេះនិងបានផ្តល់ជាផលប្រយោជន៏ដល់រូបគេពង្រឹងសមត្ថភាពនៃការប្រកួតពេល Liverpoolទទួលស្វាគមន៏ Leicester City នៅទឹកដី Anfield នាសប្តាហ៏ទី៣ពោលគឺនៅថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខ៕
ប្រភពព័ត៍មាន៖ Sportsmole
