បរទេស៖ អតីតអ្នកចាំទីក្រុមមាន់ខ្នាយមាស Tottenham និង ហង្សក្រហម Liverpool ព្រមទាំងក្រុមជម្រើសអង់គ្លេសលោក Ray Clemence បានទទួលមរណភាពហើយក្នុងអាយុ ៧២ ឆ្នាំ។

គួរបញ្ជាក់ថាបន្ទាប់ពីចំណាយពេលរហូតដល់ទៅ ១៤ ឆ្នាំនៅឯកីឡាដ្ឋាន Anfield លោក Clemence បាន ផ្លាស់ទៅលេងនៅកីឡាដ្ឋាន White Hart Lane របស់ក្លឹប Tottenham ក្នុងឆ្នាំ ១៩៨១ និងបានជួយក្លឹបឈ្នះពានរង្វាន់ FA Cup និង UEFA Cup នាពេលនោះផងដែរ។ ជាមួយក្រុមជម្រើសជាតិអង់គ្លេសលោកClemence ធ្លាប់បានបង្ហាញខ្លួនចូលលេងសរុប ៦១លើក មុនពេលចូលនិវត្តន៍នៅឆ្នាំ ១៩៨៨ ។

បន្ទាប់ពីបញ្ចប់អាជីពបាល់ទាត់លោក Clemence បានចាប់អាជីពជាគ្រូបង្វឹកនិងបានរួមការងារជាជំនួយការគ្រូបង្វឹកក្រោមការដឹកនាំរបស់លោក Roy Hodson សម្រាប់អង់គ្លេសពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៧ផងដែរ៕
ប្រភពព័ត៍មាន៖ Metro
