បរទេស៖ Alex Telles បានត្រៀមលក្ខណៈរួចរាល់ដើម្បីចូលលេងអោយក្រុមបិសាចក្រហម Man.United ក្នុងជំនួបជាមួយក្រុម West Brom នៅចុងសប្តាហ៏នេះបន្ទាប់ពីធ្វើតេស្តអវិជ្ជមានមេរោគ Covid-១៩ ។កីឡាករវ័យ ២៧ ឆ្នាំរូបនេះលេងបានតែ ១ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមបិសាចក្រហមក្រោយផ្ទេរពី Porto នៅថ្ងៃផុតកំណត់នៃការផ្ទេរកីឡាករហើយបានអវត្តមានសម្រាប់ការប្រកួត ៥ លើកចុងក្រោយរបស់ក្រុមនេះបន្ទាប់ពីបានធ្វើតេស្តិ៍ វិជ្ជមានចំពោះមេរោគកូវីត-១៩រហូតដល់ចុងខែតុលា។

ទោះយ៉ាងណា Telles ត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតជម្រុះ World Cup ២០២២ របស់ពួកគេបន្ទាប់ពីការធ្វើតេស្តអវិជ្ជមានពេលប្រេស៊ីលផ្តួលវេណេហ្ស៊ុយអេឡា ១ទល់និង០ កាលពីថ្ងៃសុក្រ។

យ៉ាងណាមិញក្រុមជម្រើសជាតិអ៊ុយរូហ្គាយធ្លាប់បានបដិសេធមិនអោយ Telles ចូលទៅប្រទេសរបស់ខ្លួនដើម្បីធ្វើការប្រកួតជម្រុះពានរង្វាន់ World Cup ២០២១ បន្តទៀតមុនពេលរូបគេបានបន្តធ្វើតេស្ត៏អវិជ្ជមានកាលពីថ្ងៃសៅរ៏។ដូច្នេះក្រោយទទួលបានលទ្ធផលអវិជ្ជមាននេះភាគីម្ចាស់ផ្ទះអ៊ុយរូហ្គាយបានអនុញ្ញាតិអោយ Telles បានចូលលេងក្នុងការប្រកួតនេះវិញបាន៕
ប្រភពព័ត៍មាន៖ Metro
